រដ្ឋាភិបាល លែង​ឲ្យ​កម្មករ​បង់ប្រាក់​របប​សន្តិសុខ​សង្គម​ផ្នែក​សុខភាព​ចាប់ពី​ឆ្នាំ​២០១៨

ភ្នំពេញ​៖ ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានប្រកាស​ឈប់​ឲ្យ​កម្មករ​បង់ប្រាក់​របប​សន្តិសុខ​សង្គម​ផ្នែក​សុខភាព​ទៀតហើយ​ចាប់ពី​ខែមករា​ឆ្នាំ​២០១៨ តទៅ ដោយ​ប្រាក់​នេះ​ថៅកែ​រោងចក្រ​ជា​អ្នក​បង់​ជំនួស​។

 

 

 

មិនទាន់ផុត ពិន័យ ១ឆ្នាំ ផង ដេនី ក្វាន់ ឡើងឆាកបាត់

ភ្នំពេញ៖ តារាសិចស៊ី ដេនីក្វាន់ បញ្ចេញភាពសិចស៊ីហួសហេតុ ខូចតម្លៃអ្នកសិល្បៈ និងតម្លៃវប្បធម៌ប្រពៃណីខ្មែរដែលធ្លាប់បានធ្វើឲ្យកក្រើក ព្រោះរឿងសិចស៊ីនោះ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដាក់ពិន័យ និងព្រមានមិនឲ្យមានសកម្មភាពអ្វីទាំងអស់ ក្នុងវិស័យសិល្បៈ រួមមានការសម្តែងថតខ្សែភាពយន្តច្រៀងនៅតាមកញ្ចក់ទូរទស្សន៍ចំនួនមួយឆ្នាំ។ ការព្រមានេះត្រូវបានធ្វើឡើងកាលពីចុងខែមេសាឆ្នាំ២០១៧កន្លងទៅនេះ។

ប៉ុន្តែថ្មីៗនេះ ស្រាប់តែនាងលេចមុខនាងចូលលេងក្នុងកម្មវិធីលេងហ្គេមកម្សាន្ត (ផ្ទះលោកតា) របស់ទូរទស្សន៍​CTN ធ្វើឲ្យមានការភ្ញាក់ផ្អើល ទៅវិញ។ ទស្សនិកជនជាច្រើនចោទសួរថា ហេតុអ្វីបានជាការសេចក្តីប្រកាសពិន័យ​លើតារាស្រីរូបនេះហាក់មិនមានប្រសិទ្ធិភាព ឬមួយក៏ស្ថានីយទូរទស្សន៍ដែលហៅនាងទៅចូលរួមកម្មវិធីមិនគោរពតាមការណែនាំរបស់ក្រសួង។

ទោះជាយ៉ាងណាគេនៅមិនទាន់ឃើញការបញ្ជាក់ពី តារាសម្តែង ដេនី ក្វាន់ នៅឡើយទេ។ ប៉ុន្តែតាមរយៈការផ្សាយវីដេអូបន្តផ្ទាល់ពីតារាស្រីរូបនេះគឺបានចូលរួមសម្តែង និងថតទុកជាមួយសិល្បករល្បីៗមួយចំនួនទៀត ដូចជានាយ ពែកមី កញ្ញា នី មុនីនាថជាដើម។

កន្លងទៅនៅក្នុងលិខិតផ្លូវការ របស់ក្រសួងវប្បធម៌ផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឲ្យដឹងថាក្រសួងវប្បធម៌បានសម្រេចដាក់ពិន័យផ្អាកតារាសម្តែងនាងដេនីក្វាន់ មិនឲ្យធ្វើសកម្មភាព ពាក់ព័ន្ធនឹងវិស័យសិល្បៈ គ្រប់រូបភាពរួមមានការសម្តែងថតខ្សែភាពយន្តខារ៉ាអូខេស្ពតច្រៀងបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ជាដើម រយៈពេល១ឆ្នាំ គិតចាប់តាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨។

ទោះជាយ៉ាងណាលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានធ្លាប់សរសេរបង្ហោះនៅលើគណនេយ្យហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំមិនដែលស្គាល់នាងទេ ហើយក៏មិនឈឺក្បាលរឿងនាងស្លៀកពាក់នៅក្រៅឆាកដែរ។ តែការហាមឃាត់ការសំដែងរបស់នាង ត្រូវមានភស្តុតាងច្បាស់លាស់នោះ៕

 

 

 

 

កូរ៉េខាងត្បូង​មិន​ចង់​មាន​នុយក្លេអ៊ែរ​ដូច​កូរ៉េខាងជើង ព្រោះ​អត់​ចង់​នាំ​បញ្ហា​ដាក់ខ្លួន​

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង Lee Nak-yeon (រូបភាព៖ Wikimedia Commons)

នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង Lee Nak-yeon នៅ​ថ្ងៃទី​១៦ ខែសីហា បាន​ឆ្លើយតប​ជា​វិជ្ជមាន​ទៅនឹង​សំណើ​ដែល​ចង់​ឲ្យ​កូរ៉េខាងត្បូង​មាន​អាវុធ​នុយក្លេអ៊ែរ​ខ្លួនឯង សំដៅ​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​ផ្សេង​ជាពិសេស​កូរ៉េខាងជើង​។ បើតាម​សម្ដី​លោក Lee Nak-yeon កូរ៉េខាងត្បូង​មិនទាន់មាន​គម្រោង​អភិវឌ្ឍ​នុយក្លេអ៊ែរ​ដោយ​ខ្លួន​ទេ ព្រោះ​ការផលិត​អាវុធ​ប្រល័យ​លោក​នេះ អាច​នាំ​បញ្ហា​ដាក់ខ្លួន​ដូច​អ្វីដែល​កូរ៉េខាងជើង​កំពុង​ជួបប្រទះ​សព្វថ្ងៃ​ដូច្នេះ​ដែរ​។​

​យ៉ាងណាក្ដី កូរ៉េខាងត្បូង​មិនមាន​បំណង​ដើរ​តាមផ្លូវ​របស់​កូរ៉េខាងជើង​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ស្ថិរភាព​តំបន់ និង​បង្កបញ្ហា​ឲ្យ​ខ្លួន​ទៀតផង​។ នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក Lee Nak-yeon និយាយថា ប្រសិន​កូរ៉េខាងត្បូង​មាន​នុយក្លេអ៊ែរ វា​នឹង​បង្កបញ្ហា​ដល់​ការរំសាយ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ធ្វើ​ឲ្យ​មានការ​រត់ប្រណាំង​សព្វាវុធ​នៅក្នុង​តំបន់ ហើយ​កូរ៉េខាងត្បូង​នឹងរង​ទណ្ឌកម្ម​របស់​អន្តរជាតិ​មិន​ខាន​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap លោក Lee បាន​និយាយ​ក្នុង​បទ​សម្ភាស​មួយ​ថា កូរ៉េខាងត្បូង​មិនទាន់​សម្រេចចិត្ត​លើ​បញ្ហា​ទាំង​ប្រញាប់ប្រញាល់​ឡើយ​។ ទោះជា​មិនទាន់​ចង់​មាន​អាវុធ​នុយក្លេអ៊ែរ កូរ៉េខាងត្បូង​ក៏​មិន​បោះបង់​គំនិត​ចង់បាន​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែ​រដែរ ដោយ​នាយករដ្ឋមន្ត្រី​ដដែល​នេះ​បញ្ជាក់ថា វា​ក៏​ដល់​ពេលដែល​ត្រូវ​និយាយ​រឿងនេះ​ដែរ ដើម្បី​ទប់ទល់​ការ​គំរាម​របស់​កូរ៉េខាងជើង​។​

​ឆ្លៀតឱកាស​នោះ លោក Lee ក៏​បញ្ជាក់ដែរថា ក្រុង​សេ​អ៊ូ​ល និង​ក្រុង​វ៉ាស៊ីនតោន កំពុង​ដើរ​លើផ្លូវ​តែមួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ លោក​លើកឡើង​បែបនេះ ចំ​ពេលដែល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គំរាម​ចាត់ការ​កូរ៉េខាងជើង ដោយ​មិន​ឆ្លង​យោបល់​កូរ៉េខាងត្បូង​។ លោក Lee ចាត់ទុក​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​សព្វថ្ងៃ​ថា​មកដល់​ដំណាក់​គ្រោះថ្នាក់ ដែល​គេ​មិន​រំពឹងថា​អាច​កើតឡើង​បាន​។​

​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​បាន​កើន​កម្ដៅ​ខ្លាំង​នៅ​សប្ដាហ៍​មុន បន្ទាប់ពី​កូរ៉េ​គំរាម​បាញ់​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម Hwasong-12 ដាក់​តំបន់​ក្បែរ​ហ្គា​ម​របស់​អាមេរិក​។ អាមេរិក​បាន​ឆ្លើយតប​វិញ​ដោយ​គំរាម​កម្ទេច​កូរ៉េខាងជើង បើ​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ​ហ៊ាន​ប៉ះពាល់​ទឹកដី​របស់ខ្លួន​។ ប្រធានាធិបតី ត្រាំ ង​ក៏បាន​និយាយ​ជា​ចំហ​ពី​ការប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​វាយប្រហារ​កូរ៉េខាងជើង​ទៀតផង​។ យ៉ាងណាក្ដី កូរ៉េខាងជើង​បាន​ផ្អាក​ផែនការ​នេះ​សិន ដោយ​រង់​ចាំមើល​ទង្វើ​អាមេរិក​បន្តទៀត​៕

 

 

 

 

​កម្ពុជា​រង​ឥទ្ធិពល​សម្ពាធ​ទាប​ពី​សមុទ្រ​ចិន​ខាងត្បូង​ដែល​ធ្វើដំណើរ​ឆ្លងកាត់​វៀតណាម​


​តំបន់​ទំនាប​កណ្ដាល ផ្ទៃមេឃ​មាន​សភាព​អាប់អួរ មាន​ពពក​ច្រើន ក្នុងនោះ​មាន រាជធានី​ភ្នំពេញ កណ្ដាល ស្វាយរៀង បាត់ដំបង សៀមរាប និង​ខេត្តបន្ទាយមានជ័យ អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ជាមួយ និង​ផ្គរ​រន្ទះ​។ ចំពោះ​ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ ប៉ៃលិន និង​ខេត្តកំពង់ធំ អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​។​

​តំបន់​ខ្ពង់រាប ផ្ទៃមេឃ​មាន​សភាព​អាប់អួរ មាន​ពពក​ច្រើន​ដេ​ដាស ក្នុងនោះ​មាន ខេត្តមណ្ឌលគិរី រតនគិរី ស្តឹង​ត្រែង ព្រះវិហារ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ជាមួយនិង​ផ្គរ​រន្ទះ​។ ចំណែកឯ ខេត្ត​ត្បូងឃ្មុំ កំពង់ចាម និង​ខេត្តក្រចេះ អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​។​

​តំបន់​មាត់សមុទ្រ ផ្ទៃមេឃ​មាន​សភាព​អាប់អួរ មាន​ពពក​ច្រើន​ដេ​ដាស មាន​ភ្លៀង​ធ្លាក់​ខ្លាំង លាយឡំ​ជាមួយនិង​ផ្គរ​រន្ទះ ហើយ​និងរ​លកស​មុ​ត្រ​មាន​កំពស់​ខ្ពស់ៗ​។

​ក្រសួង​ធនធានទឹក  បានស្នើ​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​ដែល​អាច​កើតមានឡើង ជាពិសេស​នោះ គឺ​ចំពោះ​ប្រជា​នេសាទ​សមុទ្រ និង​អ្នកធ្វើដំណើរ​តាម​សុ​ទ្រ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕

 

 

 

 

 

PRICES FOR TAXI AND VAN FROM/TO SIHANOUKVILLE

Image result for lexus rx300

(Prices for whole car, all taxes are included, no extra charges)

 

DIRECTION

 

KM

 

TIME

 

TAXI

 

BUS

Whole day around Sihanoukville (Kbal Chay waterfalls-Riem national park-fishing village-temples-beaches)  

 

 

8 hours

 

$55

 

$75

 

Phnom Penh ↔ Sihanoukville  (one way)

 

 

230 Km

 

3-4 hours

 

$55

 

$75

 

Airport Sihanoukville ↔ Sihanoukville Town

 

 

30 km

 

40 minutes

 

$20

 

$25

 

Siem Reap ↔ Sihanoukville

 

 

550 km

 

8-10 hours

 

$130

 

$200

 

Kampot ↔ Sihanoukville

 

 

100 km

 

2 hours

 

$35

 

$75

 

Kep ↔ Sihanoukville

 

 

130 km

 

2-3 hours

 

$40

 

$80

 

Koh Kong Province ↔ Sihanoukville

 

 

250 km

 

4-5 hours

 

$65

 

$110

 

Trat (Thailand) ↔ Sihanoukville

 

 

340 km

 

6-7 hours

 

$120

 

$180

 

Koh Chang ferry (Thailand) ↔ Sihanoukville

 

   

7 hours

 

$130

 

$180

 

Pattaya (Thailand) ↔ Sihanoukville

 

 

580 km

 

9-11 hours

 

$200

 

$280

 

Bangkok (Thailand) ↔ Sihanoukville

 

 

670 km

 

10-12 hours

 

$240

 

$310

 

Hatien (Vietnam border) ↔ Sihanoukville

 

   

3 hours

 

$55

 

$105

Phnom Den (Vietnam border) ↔ Sihanoukville

 

   

5 hours

 

$85

 

$155

 

Ho Chi Minh (Vietnam) ↔ Sihanoukville

 

 

500 km

 

9-11 hours

 

$220

 

$320

Sihanoukville Beach, Cambodia

sokha-beach-over-view

Beach1

Beach

Koh Rong Sihanoukville, Cambodia

Koh Song Sa, Sihanoukville, Cambodia

Island

Kbal Chhay Waterfall, Sihanoukville, Cambodia

Ream National Park, Sihanoukville, Cambodia

រថយន្ត​ចំណាស់​៧០០​គ្រឿង​បង្អួតខ្លួន​នៅ​ក្រុងប៉ារីស អ្នកបើក​ស្លៀកពាក់​តាម​សម័យកាល​របស់​រថយន្ត​

រថយន្ត​ដែលមាន​ចំណាស់​យ៉ាងតិច​បំផុត​៣០​ឆ្នាំ​ចំនួន​៧០០​គ្រឿង បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Traversee de Paris លើក​ទី​១០ ដែល​រៀបចំ​ដោយ​សមាគម Vincennes en Anciennes កាលពី​ចុង​សប្តាហ៍​កន្លងមក​។ ព្រឹត្តិការណ៍​នេះ ត្រូវ​រៀបចំឡើង​នៅ​រៀងរាល់​ពីរ​ឆ្នាំ​ម្តង​នៅក្នុង​ទីក្រុង​ប៉ារីស​សម្រាប់​ក្រុម​អ្នក​ស្រឡាញ់​រថយន្ត​។

​នាំមុខ​ដោយ​រថយន្ត 403 Cabriolet រថយន្ត​ចំណាស់​សរុប​៧០០​គ្រឿង បានធ្វើ​ដំណើរ​បង្ហាញខ្លួន​លើ​ចម្ងាយ​ផ្លូវ​២៨​គីឡូម៉ែត្រ​ក្នុង​ក្រុងប៉ារីស ចន្លោះ​ពី​វិមាន Vincennes ទៅ Meudon​។ ម្ចាស់​រថយន្ត​ត្រូវបាន​តម្រូវ​ឲ្យ​ស្លៀក​សម្លៀកបំពាក់​ទៅតាម​សម័យកាល​របស់​រថយន្ត​។​

​សម្រាប់​ព្រឹត្តិការណ៍ Traversee de Paris លើក​ទី​១០​នេះ រថយន្ត​កែច្នៃ ម៉ូតូ រួមទាំង​ត្រាក់ទ័រ ក៏បាន​ចូលរួម​ជា​កិត្តិយស​ផងដែរ ដោយ​កម្មវិធី​ចាប់​ដំណើរ​ពី​ម៉ោង​៧ និង​៣០​នាទី​ព្រឹក រហូតដល់​ថ្ងៃត្រង់​។ ក្នុងចំណោម​រថយន្ត​ទាំង​៧០០​គ្រឿង​នោះ ក៏មាន​រថយន្ត​ចំណាស់​ជាង​១​សតវត្សរ៍​ផងដែរ ដោយ​រថយន្ត​ទាំងនោះ ជា​កេរ​មតក​តៗ​គ្នា​របស់​ក្រុមគ្រួសារ​ដែល​ចូលចិត្ត​សន្សំ និង​រក្សាទុក​រថយន្ត​សម័យ​ដើម​។​

​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​កាសែត Le Parisien លោកយាយ Maria Aram រីករាយ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Traversee de Paris លើក​ទី​១០ ជាមួយ​រថយន្ត Opel 1900 GT ហើយ​នេះ​ក៏​ជា​លើក​ទី​៥​ផងដែរ​សម្រាប់​ស្ត្រី​ចំណាស់​ជាង​៧០​ឆ្នាំ​៕

 

 

 

 

រយៈពេល​៧​ខែ​ដើមឆ្នាំ​ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​អង្គរ​មាន​ជាង​៦០​លាន​ដុល្លារ​

រូបភាព

​សៀមរាប​៖ យោងតាម​របាយការណ៍​ពី​គ្រឹះស្ថាន​អង្គរ ចំណូល​ពី​ការលក់​ប័ណ្ណ​ទស្សនា​រមណីយដ្ឋាន​អង្គរ​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៧​នេះ មាន​ចំនួន​ជាង ៦០​លាន​ដុល្លារ គឺ​ស្មើនឹង ៦០,៣៩១,៦៥៦​ដុល្លារ​។ ចំនួន​នេះ​គឺមាន​ការកើនឡើង ៦៨.៣៣% បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។​

​តាម​របាយការណ៍​រប​ស់​គ្រឹះស្ថាន​អង្គរ ដែល​គ្រប់គ្រង​លើ​ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​របស់​រដ្ឋ មាន​ទេសចរ​បរទេស​ចំនួន ១,៤១៥,៧៦៩​នាក់ ដែល​បាន​ចូល​ទិញ​ប័ណ្ណ​ក្នុង​រយៈពេល​៧​ខែ​នេះ ដែល​ចំនួន​នេះ​មានការ​កើនឡើង ១២.៣៤% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។
​ក្នុង​របាយការណ៍​ដដែល ត្រឹម​ខែកក្កដា ចំណូល​ពី​លក់​ប័ណ្ណ​ចូល​អង្គរ​មាន​ចំនួន ៨,២២៣,៦៨៤​ដុល្លារ កើន ៧៨.៥៧% ក្នុង​ចំនួន​ភ្ញៀវ​ចូល​ទិញ​ប័ណ្ណ ១៨២,៦២៣​នាក់ តែ​គ្រឹះស្ថាន​អង្គរ បាន​ដក​ថវិកា​ចំនួន ៣៦៥,២៦៤​ដុល្លារ ចូលទៅក្នុង​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​។​
​គួរ​បញ្ជាក់ថា គ្រឹះស្ថាន​អង្គរ បានចាប់ផ្តើម​អនុវត្តន៍​ការលក់​ប័ណ្ណ​ទស្សនា​អង្គរ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៧​មក​។ តម្លៃ​ប័ណ្ណ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដើរ​មួយថ្ងៃ​ឡើង​ពី​២០ ទៅ​៣៧​ដុល្លារ ប័ណ្ណ​រយៈពេល​៣​ថ្ងៃ ឡើង​ពី​៤០​ទៅ​៦២​ដុល្លារ និង​ប័ណ្ណ​រយៈពេល​មួយ​សប្តាហ៍ ឡើង​ពី​៦០ ទៅ​៧២​ដុល្លារ​។ ក្នុង​សេចក្តីជូនដំណឹង​របស់​គ្រឹះស្ថាន​អង្គរ ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ សីហា​ឆ្នាំ​២០១៦​កន្លងទៅ តម្លៃ​ទាំងអស់ នឹងត្រូវ​កាត់​ចូលទៅក្នុង​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន​២​ដុល្លារ ហើយ​វា​នឹងត្រូវ​ដាក់​បញ្ជាក់​នៅ​ផ្នែក​ខាងក្រោយ​ខ្នងសំបុត្រ  ដើម្បី​បញ្ជាក់ប្រាប់​ភ្ញៀវទេសចរ​ផងដែរ​៕

កូន​ខុសត្រូវ​ពិន័យ តែបើ​សន្យាអ្វីមួយ​ជាមួយ​កូន​ត្រូវតែ​ធ្វើតាម​ការសន្យា​

១. ត្រូវធ្វើ​អ្វីដែល​អ្នក​បាន​និយាយ ហើយ​កុំ​និយាយ​អ្វីដែល​អ្នក​មិនអាច​ធ្វើបាន​

​បើ​អ្នក​ដាក់ពិន័យ​កូន​ឲ្យ​ចម្លង​អត្ថបទ ១០០ ចប់ ត្រូវតែ​ឲ្យ​កូនសរ​សេរ​ឲ្យ​បាន​គ្រប់​ចំនួន​។ សូមកុំ​ទទួលយក​អត្ថបទ ២០ ចប់​ឲ្យ​សោះ​។​

២. ត្រូវមាន​គោលជំហរ​រឹងមាំ​ជាង​កូន​
​បើ​អ្នក​និយាយថា​«​ទេ​» មិនត្រូវ​ផ្លាស់ប្តូរ​គំនិត​ឡើយ ទោះជា​កូន​ស្រែកយំ​យ៉ាងណាក៏ដោយ ព្រោះ​ថាបើ​អ្នក​ចុះចាញ់ កូន​នឹង​រឹតតែ​ប្រកាន់យក​ចរិត​រឹងរូស​នេះ​ថែមទៀត​។​

៣. ត្រូវ​ចេះ​សរសើរ និង​លើកទឹកចិត្ត​ចំពោះ​ទង្វើ​ល្អ​របស់​កូន​។​
​ត្រូវ​ចេះ​ថ្លឹងថ្លែង ក្រៅពី​ការស្តីបន្ទោស ត្រូវ​លើក​ពី​ចំណុច​ល្អ​មក​សរសើរ​កូន​ផងដែរ​។​

៤. ផ្តល់​ក្តី​ស្រឡាញ់​ដល់​កូន​ឲ្យ​បាន​ច្រើន​
​ក្រៅពី​ការដាក់វិន័យ និង​ទណ្ឌកម្ម អ្នក​គួរតែ​ចំណាយពេល​នៅ​ជាមួយ​កូន​ផងដែរ​។ ត្រូវ​ផ្តល់​ការចាប់អារម្មណ៍​ចំពោះ​អ្វីដែល​កូន​ធ្វើ ហើយ​បង្ហាញ​ឲ្យ​កូន​ឃើញថា អ្នក​ស្រឡាញ់​រូបគេ​។ នេះ​ជា​វិធី​ល្អ​បំផុត ដើម្បី​ឲ្យ​កូន​យល់ និង​ទទួលយក​ច្បាប់​វិន័យ​របស់​អ្នក​។

៥. ដាក់ពិន័យ​ភ្លាមៗ កុំ​រង់ចាំ​យូរ​
​ការដាក់ពិន័យ​យូរថ្ងៃ​ក្រោយ​ការប្រព្រឹត្ត​ខុស មិនសូវមាន​ប្រសិទ្ធភាព​ចំពោះ​ក្មេង​ឡើយ​។

៦. ការសម្រេចចិត្ត​ស្ថិតនៅលើ​អ្នក​
​អ្នក​ត្រូវធ្វើ​ការសម្រេច​ណាមួយ​ដែលជា​ជម្រើស​ដ៏​ល្អ​សម្រាប់​កូន បន្ទាប់ពី​បាន​ស្តាប់​យោបល់​កូន​។​

៧. បង្រៀន​ឲ្យ​កូន​ចេះ​ផ្តល់​តម្លៃ​ចំពោះ​អ្វីៗ​ដែល​នៅ​ជុំវិញខ្លួន​
​ដើម្បី​ឲ្យ​កូន​ជៀស​ផុតពី​ភាព​អាត្មានិយម ការ​ច្រណែន និង​ការ​មើលងាយ​ជាដើម អ្នក​គួរតែ​បង្រៀន​គេ​ឲ្យ​ចេះ​ផ្តល់​តម្លៃ​ចំពោះ​ការគោរព​អ្នកដទៃ ការអត់ធ្មត់ ការអត់ឱន​។​ល​។​

៨. កុំ​ទម្រើសកូន តាមរយៈ​សម្ភារ​
​សុំ​កុំ​ឲ្យ​កូន​មាន​ទម្លាប់​នឹង​ការទទួលបាន​កាដូ​ងាយៗ​ដូចជា សម្លៀកបំពាក់​ថ្មី ឬ​ការ​នាំទៅ​បរិភោគ​អាហារ​ខាងក្រៅ​ផ្ទះ ដោយ​មិនបាច់​ធ្វើការ​ដោះដូរ​អ្វី​នោះ​។​

៩. ផ្តល់​អាទិភាព​ទៅលើ​ការខិតខំ​ប្រឹងប្រែង ជាជាង​លើ​លទ្ធផល​
​ក្មេង​ខ្លះ​អាច​ខំប្រឹងប្រែង​ខ្លាំង ប៉ុន្តែ​នៅតែ​មិនបាន​លទ្ធផល​ល្អ ចំណែក​ក្មេង​ខ្លះទៀត​មិនបាន​ខំប្រឹង​អ្វី​សោះ តែ​បែរជា​បាន​ជោគជ័យ​ទៅវិញ​។​

១០. ជៀសវាង​វត្តមាន​ល្បែង​អេ​ឡិច​ត្រូ​និ​ច​នៅក្នុង​បន្ទប់​
​ល្បែង​ប្រភេទ​នេះ​ធ្វើ​ឲ្យ​កេ្ម​ង​ឯកោ ហើយ​ក្មេង​មិនបាន​ចំណាយពេល​ទៅ​ការសិក្សា​។​

១១. កុំ​ធ្វើ​អ្វី​ជំនួស​កូន ត្រូវ​បង្រៀន​ឲ្យ​គេ​ចេះ​ម្ចាស់ការ​លើ​ខ្លួនឯង​
​ត្រូវ​បង្រៀន​កូន​ឲ្យ​សកម្ម និង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួលបាន​នូវ​អ្វីដែល​គេ​ចង់បាន​។ អ្នក​អាច​ទុក​ឲ្យ​កូន​ជួប​រឿង​បរាជ័យ រួច​ចាប់ផ្តើម​ក្រោកឈរ​សារជាថ្មី​បាន ដើម្បី​ឲ្យ​គេ​រឹងមាំ​។​

១២. កុំ​ដាក់​បញ្ជា​ហាមឃាត់​ដាច់ខាត​ខ្លាំងពេក​
​បើ​អ្នក​ហាម​កូន​កុំ​ឲ្យ​ស្រែក ដោយ​យក​ហេតុផល​ថា អ្នក​មិន​ចូលចិត្ត​សំឡេង​រំខាន កូន​រឹតតែ​ស្រែក​ខ្លាំង​ឡើង​។​

១៣. ធ្វើ​កិច្ចសន្យា​ជាមួយ​កូន (​កូន​មាន​អាយុ​យ៉ាងតិច ៨ ឆ្នាំ​)
​ធ្វើបញ្ជី​មួយ​រៀបរាប់​ពីអ្វី​ដែល​អ្នក​ចង់​ឲ្យ​កូន​ធ្វើ អ្វីដែល​អ្នក​មិន​ចូលចិត្ត រួច​ឲ្យ​កូន​ធ្វើបញ្ជី​មួយ​ដូចគ្នា​ដែរ​។ បន្ទាប់មក ម្នាក់ៗ​ចាប់ផ្តើម​ចរចា​ជាមួយគ្នា ដោយ​ដាក់​លក្ខខណ្ឌ​ផ្សេងៗ​។ ជួនកាល វត្តមាន​ភាគី​ទី​បី​ក៏​អាចមាន​ប្រយោជន៍​ក្នុង​ការចរចា​នេះដែរ​៕

 

 

សម្បត្តិបេតិកភណ្ឌធម្មជាតិ ភ្នំត្បែង សម្រស់ស្អាតដាច់គេ កាំជណ្តើរ ១៨០០កាំ

គ្រប់ដណ្តប់លើផ្ទៃដីធម្មជាតិប្រមាណជាង២ម៉ឺន៥ពាន់ហិកតា តំបន់ភ្នំត្បែង មានសម្រស់ធម្មជាតិស្អាតដាច់គេ មានទឹកធ្លាក់បីតង់តាម៉ា ទឹកធ្លាក់តាំងយូរ ឬចាក់អង្រែ រូងប្រជៀវភ្នំត្បែង និងទីតាំងសក្ការៈថ្មីបីដុំ។ ប៉ុន្តែមុននឹងឡើងដល់ទីតាំងដ៏ស្រស់ស្អាតទាំងនេះ អ្នកធ្វើដំណើរត្រូវឆ្លងកាត់ផ្លូវជម្រេលភ្នំ ដែលអមសងខាងដោយចំការ​ចេកដាក់កន្ទុយភ្នែក ហើយអ្វីដែលសំខាន់នោះគឺការឡើងភ្នំដែលមានកម្ពស់ជាង៤០០ម៉ែត្រដែលមានកាំជណ្តើរ​១ពាន់៨រយកាំ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈសំណើររបស់ក្រសួងបរិស្ថាន បានដាក់បញ្ចូលតំបន់ភ្នំត្បែងចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។ តំបន់បេតិកភណ្ឌភ្នំត្បែងគ្រប់ដណ្តប់ចំនួន​៥ស្រុក គឺស្រុក គូលេន សង្គមថ្មី ត្បែងមានជ័យ ក្រុងព្រះវិហារ និងរវៀង។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែកក្កដានេះ យុវជនកម្ពុជាមួយក្រុមដែលមានគ្នាប្រមាណ៤០នាក់នឹងបោះតង់រយៈពេលបីថ្ងៃនៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែងដែលស្ថិតក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ។

លោក សា ឌីណា ស្ថាបនិកក្រុមដំណើរកំសាន្ត Cambodia Amazing Trip Planner ដែលជាអ្នករៀបចំការបោះតង់នេះ បានបញ្ជាក់ថា ភ្នំត្បែងគឺជាតំបន់ធម្មជាតិដ៏ស្រស់ស្អាតដែលមានទឹកធ្លាក់ ព្រៃធម្មជាតិធំល្វឹងល្វើយ និងសត្វព្រៃ រួមទាំង ជាតំបន់ប្រវត្តិសាស្ត្រដែលព្រះរាជាខ្មែរកាលពីសម័យបូរាណបានធ្វើពិធីផ្សេងៗ។

លោកជឿជាក់ថា ដំណើរកំសាន្តផ្លូវការទី១របស់លោកទៅកាន់ភ្នំត្បែងនឹងទទួលបានជោគជ័យព្រោះថាអ្នកធ្វើដំណើរទាំងអស់នឹងភ្ញាក់ផ្អើលជាមួយនឹងសម្រស់ធម្មជាតិ តាំងពីជើងភ្នំ រហូតដល់កន្លែងកំសាន្តនានា ហើយលោកជឿជាក់ថា អ្នកបោះតង់ទាំងអស់នឹងនិយាយពាក្យមួយថាអស្ចារ្យ៕
រូបភាព៖ Cambodia Amazing Trip Planner
ប្រភព៖ក្រសួងបរិស្ថាន